ឌីជេ ​Nana៖ “គ្មាន​ផ្លូវ​ទេ ដែល​ខ្ញុំ​នឹង​ត្រូវ​យក​សុខភាព​ខ្ញុំ​ប្រថុយ​នឹង​ការ​ប្រើ​ឡេ​លាយ ដែល​គ្មានប្រ​ភព​ច្បាស់លាស់នោះ” (មានវីដេអូ)

“​ខ្ញុំ​បានដឹង​យ៉ាងច្បាស់​ថា ការ​ប្រើ​ឡេលាយ​លើ​ខ្លួន​ប្រាណ​របស់​ខ្ញុំ នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែក​របស់​ខ្ញុំ​។ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវធ្វើ​កិច្ចការងារ​ជាច្រើន និង​ត្រូវ​មាន​ការគិតគូរ​ឲ្យ​បានច្បាស់លាស់​ពី​អនាគត​។ ដូច្នេះ គ្មាន​ផ្លូវ​ទេ ដែល​ខ្ញុំ​នឹង​ត្រូវ​យក​សុខភាព​របស់​ខ្ញុំ​ប្រថុយ​ចំ​ពោះ​រឿង​ហ្នឹង​នោះ​។​” នេះ​ជា​ការ​លើក​ឡើង DJ Nana ។​

អ្វីដែល​ DJ Nana បាន​លើកឡើង​នេះ​ គឺវា​ស្របពេល​ទៅ​នឹង​ការ​ប្រកាស​របស់​ក្រសួងសុខាភិបាល​កាលពីពេល​ថ្មីៗ​នេះ​ស្តីពី​ការ​ចរាចរណ៍ និង​ការ​លក់​ផលិតផល​គ្រឿងសម្អាង ជាពិសេស​ឡេលាយ ដែល​គ្មាន​ប្រភព​ច្បាស់លាស់ និង​មិន​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ហើយ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព និង​អាយុជីវិត​របស់​អ្នកប្រើប្រាស់ ជាពិសេស​សុភាពនារី ដែល​ចង់​ឲ្យ​ស្បែក​ស​ឆាប់រ​ហ័​ស​។

សម្រាប់ Nana ផ្ទាល់ ដោយ​មើលឃើញ​ពី​ស្ថានភាព​ជាក់ស្តែង​នៃ​ផល​ប៉ះពាល់​ពីការ​ប្រើប្រាស់​ឡេ​លាយ​នេះ នាង​បាន​និយាយថា ឡេលាយ គឺ​មាន​គ្រោះថ្នាក់​ខ្លាំងណាស់​។ សំណួរ​ដំ​បូ​ង​ដែល​ដក់​ជាប់​ក្នុង​ខួរក្បាល​របស់​នាង គឺ​ថា​តើន​រណា​ជា​អ្នក​លាយ​? មនុស្ស​ភាគច្រើន​ដែល​នាង​ដឹងថា​ជា​អ្នក​លាយ​ឡេ គឺ​មិនមែនជា​គ្រូពេទ្យ​ដែលមាន​ជំនាញ​ថែរក្សា​សុខភាព​ស្បែក​នោះ​ទេ​។​

នាង​បាន​និយាយ​ត្រង់​ដោយ​ឥត​លាក់​លៀម​ថា នាង​សុខចិត្ត​ចំណាយលុយ​លើ​ឡេ​ដែល​ចំ​ណាយ​ពេល​សន្សឹមៗ ​ដើម្បី​ធ្វើ​ឲ្យ​ស្បែក​របស់​នាង​មាន​សុខភាព​ល្អ និង ស​ភ្លឺ​ថ្លា​ ជៀសជាង​ប្រើប្រាស់​ពពួក​ឡេ​លាយ​ទាំង​នោះ​។​

ពាក់​ព័ន្ធ​នឹង​គុណវិបត្តិ​នៃ​ការ​ប្រើប្រាស់​ឡេ​លាយ​នេះ​ដែរ តាម​គ្រូពេទ្យ​ឯកទេស​ជំនាញ​រោគ​សើ​ស្បែក​បាន​បញ្ជាក់ប្រាប់​បណ្តា​សារ​ព័​ត៌មាន​ឲ្យ​ដឹងថា ឡេលាយ​ដែល​គ្មាន​ប្រ​ភព​ច្បាស់លាស់​ទាំង​នោះ​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ស តែ​ស្បែក​នោះ​នឹង​ខូច​ទៅ​វិ​ញ​ហើយ​នឹង​ប៉ះ​ពាល់​ដល់​សុខភាព​យ៉ាង​ធ្ង​ន់​ធ្ង​រនា​ពេលខាងមុខ​ទៀ​ត​ផង​៕

កាន់​តែ​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

source: sabay

Add a Comment

Your email address will not be published. Required fields are marked *