ទស្សនា​​ទិដ្ឋភាព​ហែ​ជំនូន​​​​មង្គល​ការ​ សុគន្ធ និសា ព្រឹកមិញ​

​​​ពិធី​ហែ​ជំនូន​​ មង្គលការតារា​ចម្រៀង​​ស្រី​ សុគន្ធ និសា និង​​លោក ចៅ សម្បត្តិ បាន​ចាប់​ផ្ដើម​ហើយ​ព្រឹក​មិញ​នេះ​​ នៅ​គេហដ្ឋាន​ខាងស្រីស្ថិត​ក្នុង​បុរី​ពិភព​​ថ្មី​ ឫស្សីកែវ​ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ញាតិមិត្ត តារា​ចម្រៀង​ប្រុស​ស្រី​ល្បីៗប្រចាំ​ផលិតកម្ម​ហង្ស​មាស​​មាន​ ឆន សុវណ្ណរាជ ណុប បាយ៉ារិទ្ធ​ ឈិត សុវណ្ណបញ្ញា Step រ៉េត ស៊ូហ្សាណា​ លី ម៉ារីណា ព្រម​ទាំង​តារា​សម្ដែង​ស្រី​ប្រុស​មួយ​ចំនួន​ទៀត​។

ក្នុង​ពិធី​ហែ​ជំនូន​​នេះ​ដែរ សុគន្ធ និសា ជា​កូន​ក្រមុំ​ និង​លោក ចៅ សម្បត្តិ កូន​កំលោះ​ញញឹម​បិទ​មាត់​មិន​ជិត​នោះ​ទេ​នៅ​មុខ​ភ្ញៀវ​កិត្តិយស​​ ​ជា​មួយ​ឈុត​ប្រពៃណី​យ៉ាង​ស្រស់ស្អាត។

source: sabay

Add a Comment

Your email address will not be published. Required fields are marked *