នារីនោះជាអ្នកណា? ទើបធ្វើឲ្យ ឆន សុវណ្ណរាជ ចាប់ផ្ដើមហត់នឿយ ជាមួយនឹងរឿងស្នេហា

ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងហើយថា លោក ឆន សុវណ្ណរាជ និង កញ្ញា ឱក សុគន្ធកញ្ញា គឺជាដៃគូចម្រៀង យ៉ាងសាកសម ដែលតែងតែត្រូវបានមហាជន ចង់ឲ្យពួកគេមានស្នេហាក្រៅឆាក។

យ៉ាងណាមិញ រឿងនេះបានធ្វើឲ្យអ្នកគាំទ្រ មួយចំនួនខកបំណង បន្ទាប់ពីលេចឮថា កូនកម្លោះរបស់ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា មិនមែនជា កម្លោះសង្ហា ឆន សុវណ្ណរាជ ឡើយ។

ជាក់ស្ដែង បន្ទាប់ពីរឿងនេះ បានស្ងប់បន្តិច ស្រាប់តែម្ចាស់បទ «អូនថាអាណិត» លោក ឆន សុវណ្ណរាជ បានបង្ហោះសារបង្ហាញពីអារម្មណ៍សោកសៅ លើបណ្ដាញសង្គម  ដោយលោកបានរៀបរាប់ថា៖«បើសិនមួយជីវិតស្រលាញ់តែខ្លួនឯងគឺធូរស្រាលណាស់ តែបើសិនជាចាប់ផ្តើមស្រលាញ់អ្នកដទៃជាងខ្លួនឯងហើយឆាកជីវិតនិងប្រែទៅជាស្មុគស្មាញនិងនឿយហត់»។

សារនេះ បានបង្កើនចម្ងល់យ៉ាងខ្លាំង ដល់ទស្សនិកជន អ្នកគាំទ្រ ដោយនឹកឆ្ងល់ថា នារីនោះជាអ្នកណា ទើបធ្វើឲ្យ ឆន សុវណ្ណរាជ ចាប់ផ្ដើមហត់នឿយ ជាមួយនឹងរឿងស្នេហាបែបនេះ ព្រោះជារឿយៗ កម្រឃើញ លោក បង្ហោះសារស៊ីអារម្មណ៍បែបនេះ ពីមុនមកណាស់។

យ៉ាងណាមិញ ក្នុងអត្ថន័យសាររបស់លោក ក៏មិនបានបញ្ជាក់ច្បាស់ ពីមនុស្សស្រីណា ឲ្យប្រាកដនោះទេ ដូច្នេះមានតែម្ចាស់សាមីខ្លួនម្នាក់ប៉ុណ្ណោះដែលអាច បកស្រាយចម្ងល់ដ៏រសើបមួយនេះបាន៕

លោក ឆន សុវណ្ណរាជ

លោក ឆន សុវណ្ណរាជ និង កញ្ញា ឱក សុគន្ធកញ្ញា ជាដៃគចម្រៀង

លោក ឆន សុវណ្ណរាជ និង កញ្ញា ឱក សុគន្ធកញ្ញា ជាដៃគចម្រៀង

លោក ឆន សុវណ្ណរាជ និង កញ្ញា ឱក សុគន្ធកញ្ញា ជាដៃគចម្រៀង

លោក ឆន សុវណ្ណរាជ និង កញ្ញា ឱក សុគន្ធកញ្ញា ជាដៃគចម្រៀង

លោក ឆន សុវណ្ណរាជ

លោក ឆន សុវណ្ណរាជ

សារ ដែលលោកលោក ឆន សុវណ្ណរាជ បានបង្ហោះកាលពីយប់មិញ

Source: khmerload

Add a Comment

Your email address will not be published. Required fields are marked *