មើលវិដេអូក្លីបមួយនេះ ទើបដឹងថា សាន ស្រីឡៃ មិនដឹងឃាតករបម្រុងបាញ់នោះទេ ឃាតករដើរមកមាត់ទ្វារដកកាំភ្លើងចេញពីកាបូបខ្មៅ បាញ់ឆៅៗតែម្តង….

កាលពីល្ងាចមិញនេះមានករណីឃាតកម្មដ៏សាហាវផ្អើលកណ្តាលរាជធានីភ្នំពេញ បណ្តាលអោយតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស គឺអ្នកនាង សាន ស្រីឡៃ ដែលជាអតីតបេក្ខភាពប្រលងកម្មវិធី The Voice Cambodia រដូវកាលទី២ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ហើយឃាតករក៏បានបាញ់សំលាប់ខ្លួនឯងតាមក្រោយ ស្លាប់ក្បែរសពរបស់តារាចម្រៀង សាន ស្រីឡៃ ផងដែរ។

ករណីឃាតកម្មដ៏កក្រើកនេះ​ បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយអ្នកខ្លះបើការសង្ស័យថា ជាអតីស្វាមី របស់តារាចម្រៀងរូបនេះ និងអ្នកខ្លះនិយាយថា អាចបណ្តាលមកពីស្នេហាត្រីកោណ តែទោះជាយ៉ាងណាក្តី​គេមិនទាន់ដឹងមូលហេតុច្បាស់ទាក់ទងនឹងការ បាញ់សម្លាប់នេះឡើយ ខណៈពេលនេះ សមត្ថកិច្ចបានបង្ហាញវិដេអូសុវត្ថិភាព ដែលបង្ហាញពីការបាញ់សម្លាប់តារាចម្រៀងល្បីឈ្មោះ សាន ស្រីឡៃ។ ហើយខាងក្រោមនេះជាវិដេអូ ៣ ក្លីប ដែលបង្ហាញពីសកម្មភាពឃាតករបាញ់សម្លាប់អ្នកនាងសាន ស្រីឡៃ តាំងពីក្លោងទ្វារគ្លីនិក រហូតដល់ក្នុងតែម្តង។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោមនេះ៖


source: khmer-note

Add a Comment

Your email address will not be published. Required fields are marked *