ខ្លោចចិត្ត ពេលឃើញ ប្អូនស្រី សាន ស្រីឡៃ នឹកបងស្រីដល់ឈឺបែបនេះ!

ភ្នំពេញ៖ គិតមកដល់ថ្ងៃនេះអ្នកនាង សាន ស្រីឡៃ បានស្លាប់អស់រយៈពេលជាងមួយខែ ទៅហើយ ប៉ុន្តែទស្សនិកជន ពិសេសគ្រួសារនៃសព នៅតែនឹករលឹក ស្ដាយស្រណោះ ដិតដាមមិនងាយបំភ្លេចនោះទេ។

ជាក់ស្ដែង ថ្មីៗនេះ ប្អូនស្រី សាន ស្រីនាង ដែលគេដឹងច្បាស់ថាជាប្អូនស្រីពៅរបស់ អ្នកនាង សាន ស្រីឡៃ បានបង្ហោះរូបខ្លួនដែលកំពុងដេកឈឺ ដោយថែមទាំងសរសេរសារមួយថា៖«នឹកចែឡៃណាស់»។

គ្រាន់តែឃើញរូបភាពនេះ ប្រិយមិត្តប្រាកដជានឹកអាណិតនាងតូចនេះ មិនខាន ព្រោះបើទោះជា បងស្រីបានស្លាប់អស់ច្រើនថ្ងៃ ហើយក្ដី ក៏ប្អូនស្រីម្នាក់នេះ នៅតែទទូចនឹកបងស្រីសំណព្វ រហូតដល់ឈឺបែបនេះដែរ៕

សារ និងរូបភាព ប្អូនស្រី សាន ស្រីនាង ដែលបានបង្ហោះក្នុងបណ្ដាញសង្គមsource: khmerload

Add a Comment

Your email address will not be published. Required fields are marked *