ភរិយាជា វណ្ណារិទ្ធ បង្ហាញអារម្មណ៍ខ្លួន ខណៈកំពុងពរពោះកូនទី២

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាដឹងច្បាស់ហើយថា សុភមង្គលនៅក្នុងគ្រួសាររបស់លោកជា វណ្ណារិទ្ធ ដែលជាពិធីករដ៏ល្បីមួយរូប ធ្វើឲ្យមនុស្សគ្រប់គ្នាច្រណែន ជាមួយនឹងភរិយាដែលយល់ចិត្ត និងកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់។

គ្រួសារលោកជា វណ្ណារិទ្ធ
តែពេលនេះកំពុងតែជួបដំណឹងល្អមួយទៀត គឺភរិយាលោកកំពុងតែពរពោះកូនទី២ ផងដែរ មិនត្រឹមតែប៉ុណ្ណោះ ក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងបានបង្ហោះសារ ដែលរៀបរាប់ពីអារម្មណ៍របស់ខ្លួននៅពេលពរពោះកូនទី២យ៉ាងគួរឲ្យអាណិត និងចាក់ដោតទៅដល់អារម្មណ៍ស្រ្តីដែលមានគ្រួសារថា៖

«អារម្មណ៍ជាម្តាយ មិនថាទំងន់លើកទីប៉ុន្មាន កូនប៉ុន្មានខែក៏នៅតែបារម្ភមិនឈប់ ចង់ដឹងថាកូនសុខភាពយ៉ាងណា ការលូតលាស់គាត់ធម្មតារឺទេ ពេលដែលម៉ាក់ៗ ផ្តាសាយ ក្អក ក្តៅខ្លួន រាគ ក្អួតចង្អោរ វិលមុខ ហូបមិនបាន គេងមិនបាន បែរជាក្នុងចិត្តខ្វល់ខ្វាយដល់កូនទៅវិញ ខ្លាចប៉ះពាល់ ខ្លាចកូនមិនស្រួល ខ្លាចគ្រប់ដង្ហើម… កូនទីមួយបានសំរាកខ្លះ កូនទីពីរនេះ បាយមិនទៀង ថ្នាំក៏មិនទៀង ចំនីអាហារមិនដិតដល់ គេងក៏តិច រវល់ខ្លាំង រាល់យប់ស្ទាបពោះ សុំទោសកូន ថាបើកូនស្រលាញ់ប៉ាម៉ាក់ ត្រូវតែស៊ូៗ មិនថាពេលនេះរឺពេលណា យើងត្រូវតែនៅជាមួយគ្នា»៕

គ្រួសារលោកជា វណ្ណារិទ្ធ

កូនទីពីររបស់លោកជា វណ្ណារិទ្ធ

សាររបស់ភរិយាលោកជា វណ្ណារិទ្ធ

លោកជា វណ្ណារិទ្ធ និងភរិយា

source: khmerload

Add a Comment

Your email address will not be published. Required fields are marked *